មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន ប្រាប់អ្នកសារព័ត៌មានបរទេសនៅរាជធានី Abu Dhabi ពីការឈ្លានពានរបស់កងទ័ពថៃ មកកម្ពុជា
ភ្នំពេញ៖ លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានឆ្លៀតប្រាប់អ្នកសារព័ត៌មានបរទេសជាច្រើនរូប ដែលបានចូលរួមក្នុងពិធីសម្ពោធកម្មវិធី ប្រគល់រង្វាន់ព័ត៌មានទូស្សន៍សកលខាងត្បូង (Global South Video News Awards) នៅរាជធានី Abu Dhabi នៃប្រទេសអេមីរ៉ាត្សរួម (United Arab Emirates) អំពីការឈ្លានពានរបស់កងទ័ពថៃ មកលើកម្ពុជា ចាប់ពីព្រឹកថ្ងៃទី៨ មកដល់ថ្ងៃនេះ។

ក្នុងនោះលោកបណ្ឌិត ឆាយ សុផល បានបន្តសាររបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី នាយករដ្ឋមន្រ្តី ព្រមទាំងសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ អំពីការបាញ់ប្រហារទាំងកម្រោល ចូលក្នុងដែនអធិប
តេយ្យភាពកម្ពុជា ពីសំណាក់យោធាថៃ ដែលបានប្រើអាវុធតូចធំគ្រប់ប្រភេទ និងបាញ់ផ្សែងពុល រួមទាំងយន្តហោះ F-16 ទម្លាក់គ្រាប់បែកផង ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជា យ៉ាងហោចណាស់ចំនួន៧នាក់បានស្លាប់ និង២០នាក់ទៀតរងរបួស ខណៈរាប់ម៉ឺនគ្រួសារកំពុងក្លាយជាជនភៀសសឹក រត់ចេញពីផ្ទះសម្បែងនៅជិតព្រំដែនថៃ។
សូមបញ្ជាក់ថា ក្នុងនាមក្រសួងព័ត៌មាន បណ្ឌិត ឆាយ សុផល បានចូលរួមពិធីសម្ពោធកម្មវិធីប្រគល់រង្វាន់ព័ត៌មាន ទូស្សន៍សកលខាងត្បូង (Global South Video News Awards) នៅរាជធានី Abu Dhabi ចំនួន៣ថ្ងៃ គឺនៅថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០២៥ ដែលមានអ្នកសារព័ត៌មានរាប់ពាន់នាក់ មកពីជុំវិញពិភពលោក៕

