ព័ត៌មានជាតិ

យោធាថៃ ចាប់ផ្តើមវាយសម្រុក នៅតំបន់សំខាន់ៗរបស់កម្ពុជា នៅម៉ោងជិត ៩ព្រឹកនេះ

ភ្នំពេញ ៖ ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានធ្វើសកម្មភាព និងបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នៅព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ គិតត្រឹមម៉ោង ១០និង១៣នាទី។

នៅវេលាម៉ោង ៨និង៥៥នាទី យោធាថៃចាប់ផ្តើមវាយសម្រុកខ្លាំងនៅបុស្សស្បូវ-ជាំតែ។
នៅវេលាម៉ោង ៩និង៤០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទទម្លាក់គ្រាប់បែកជាច្រើនគ្រឿងហោះចូលគ្រប់គោលដៅ ចាប់បីមុំបី, អានសេះ, ភ្នំខ្មោច, ប្រាសាទព្រះវិហារ។

នៅវេលាម៉ោង ៩និង៤៥នាទី កម្លាំងថ្មើរជើងថៃ បានចូលមកច្រកវាលឥន្ទ្រី , ចំការចេក និងនៅវេលាម៉ោង ១០និង១៣នាទី យោធាថៃបានវាយសម្រុកខ្លាំងនៅតំបន់អានសេះ៕

To Top