ព័ត៌មានជាតិ

យោធាថៃសម្រុកបើកការបាញ់ប្រហារ នៅភូមិជ័យជំនះ ឃុំថ្មដា

ភ្នំពេញ ៖ ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ភូមិជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅម៉ោង៩ព្រឹកថ្ងៃ១០ ធ្នូ ។

នៅម៉ោង៩និង១នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំចំនួន១គ្រាប់ផ្លោងចូលចំណុចភូមិសាស្ត្រជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ , ម៉ោង៩និង៨នាទី យោធាថៃបានប្រើប្រាស់កាំភ្លើង DK ចំនួន២គ្រាប់ និងប្រើប្រាស់ដ្រូនទំលាក់គ្រាប់ មកក្នុងនៅភូមិសាស្ត្រជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ជាមួយនឹងការបាញ់នេះ កងកម្លាំងកម្ពុជាបាននិងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លាពាន និងឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕

To Top