សាលាជាង៦០០ ក្នុងខេត្ត៦ ជាប់ព្រំដែនថៃ ត្រូវបានបិទទ្វារ
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសថា គិតត្រឹមថ្ងៃ៩ ធ្នូនេះ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែនកម្ពុជា-ថៃចំនួន៦ខេត្តត្រូវបានបិទទ្វារទាំងស្រុង ។
ជាមួយនឹងការបិទទ្វារសាលាសរុបចំនួន៦៣៥សាលានេះ ក៏បានធ្វើឲ្យប៉ះពាល់គ្រូបង្រៀនចំនួន៥៤៤១នាក់ និងសិស្ស១៦៣៥២៨នាក់៕
