ព័ត៌មានជាតិ

យោធាថៃ បើកការបាញ់ប្រហារ មកលើពលរដ្ឋស៊ីវិលកម្ពុជា ក្នុងស្រុកភ្នំព្រឹក ស្រុកសំពៅលូន ខណៈកងកម្លាំងកម្ពុជា ឈរជើងយ៉ាងរឹងមាំ

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ស្រុកភ្នំព្រឹក ស្រុកសំពៅលូន ខេត្តបាត់ដំបង ៖

-ម៉ោង ១១:១៥នាទី យោធាថៃបានធ្វើសកម្មភាពបាញ់ផ្លោងចំនួន ២គ្រាប់ ចូលក្នុងភូមិសាស្រ្តឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

-ម៉ោង ១១:៣០នាទី យោធាថៃ បានបង្កើនកម្លាំងថ្មើរជើង និងចល័តរថក្រោះ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

កងកម្លាំងកម្ពុជា បាននឹងកំពុងប្រយុទ្ធតតាំង ជាមួយសត្រូវឈ្លាពាន និងឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដី របស់កម្ពុជា៕

To Top