ពលរដ្ឋជាង ១០០០នាក់ដែលជាប់គាំងលើទឹកដីថៃ ត្រូវបានអាជ្ញាធរកម្ពុជា ថៃ សម្រួលបានឆ្លងដែនចូលប្រទេសហើយ
បន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរ ដែលត្រូវបានគេដឹងថា មួយចំនួនជាពលករ និងមួយចំនួនជាអាជីវករ ដែលជាប់គាំងនៅលើដីថៃអស់ជាច្រើនថ្ងៃ នៅវេលាម៉ោង៧៖១៥នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានអាជ្ញាធរកម្ពុជា ថៃ សម្រួលគ្នាបើកច្រកអន្តរជាតិប៉ោយប៉ែត ឲ្យឆ្លងដែនចូលមកកាន់ស្រុកកំណើតរៀងៗខ្លួនហើយ។


លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំងនោះ ខ្លះជាពលករ ខ្លះជាអាជីវករលក់ដូរនៅផ្សាររោងគ្លឿង និងមួយចំនួនគឺជាពលពរឆ្លងដែនខុសទៅធ្វើការខុសច្បាប់ត្រូវសមត្ថកិច្ចថៃ ចាប់បញ្ជូនមក ត្រូវបានអនុញាតិឲ្យឆ្លងដែនចូលប្រទេសកំណើតខ្លួនវិញហើយនៅព្រលប់
ថ្ងៃពុធនេះ៕
