ព័ត៌មានជាតិ

រោងចក្រទី៤ របស់ក្រុមហ៊ុន(មីនីបៀ) ដែលជាក្រុមហ៊ុនរបស់ជប៉ុនបានដាក់អោយដំណើរការសាកល្បងហើយ បន្ទាប់ពីដំណើរការសាងសង់បានរយះពេលជាងមួយឆ្នាំ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ រោងចក្រទី៤របស់ក្រុមហ៊ុនមីនេបៀ ដែលជាក្រុមហ៊ុន របស់ ជប៉ុន ដាក់ឱ្យដំណើរការសាកល្បងហើយបន្ទាប់ពីចំណាយពេល សាង សង់ជាងមួយឆ្នាំ។ រោងចក្រទី៤ របស់ក្រុមហ៊ុនមីនេបៀ មានទីតាំង ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ក្នុងភូមិសារវ័ន្ត ឃុំស្នាអន្យា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

រោងចក្រទី៤នេះ គឺជារោងចក្រ ដំបូងគេ របស់ក្រុមហ៊ុនមីនេបៀ ដែលមានទីតាំងស្ថិតនៅក្រៅ រាជធានីភ្នំពេញ ដោយប្រើទុនវិនិយោគចំនួន ៣៨,៥លានដុល្លារ អាម៉េរិក លើផ្ទៃដីទំហំ ៥០ហិកតា និងអាចបង្កើតការងារបានប្រមាណ ៨,០០០កន្លែងនៅ ពេល ដំណើរការពេញសមត្ថភាព។

ពិធីដាក់ឱ្យដំណើរការសាកល្បងរោងចក្រទី៤របស់ក្រុមហ៊ុនមីនេបៀ នាព្រឹកថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៥នេះ ប្រព្រឹត្តទៅយ៉ាងមហោឡារិកក្រោម អធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការអញ្ជើញចូលរួមពីសំណាក់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនេបៀមីត្សូមិ ព្រម ទាំងថ្នាក់ដឹកនាំក្រុមហ៊ុនមីនេបៀ មន្ត្រីរាជការខេត្ត និងកម្មករនិយោជិតរបស់ក្រុមហ៊ុន៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់| ដោយ÷ធឿន/ដើមអម្ពិល

To Top