ព័ត៌មានជាតិ

យោធាថៃ សម្រុកវាយប្រហារលើប្រាសាទនានារបស់កម្ពុជា នៅព្រឹកនេះ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមយោធាថៃ បានសម្រុកវាយប្រហារ លើកម្ពុជា ជាពិសេសឆ្ពោះមកប្រាសាទនានា។
លោកស្រីអ្នកនាំពាក្យរៀបរាប់ថា ៖

  • ម៉ោង ៤:៤០នាទី យោធាថៃ បានចាប់ផ្តើម បើកការបាញ់ប្រហារមកលើកម្ពុជា ដោយកាំភ្លើងធំចូល ប្រាសាទខ្នារ។
  • ម៉ោង ៤:៥០នាទី យោធាថៃ បានចាប់ផ្តើមបើកការបាញ់ប្រហារ មកលើកម្ពុជា ដោយកាំភ្លើងធំចូលក្នុងតំបន់ថ្មដូន។
  • ម៉ោង ៥:០០នាទី យោធាថៃ បានចាប់ផ្តើមបើកការបាញ់ប្រហារ មកលើកម្ពុជា ដោយរថក្រោះ បាញ់កាំភ្លើងធំ ចូលទីតាំងថ្មដូន យ៉ាងច្រើន ។
  • ម៉ោង ៥:២០យោធាថៃ បានចាប់ផ្តើមបើកការបាញ់ប្រហារ មកលើកម្ពុជា នៅតំបន់មុខតាស៊ឹម។
  • ម៉ោង ៦:១៦នាទី យោធាថៃ បានចាប់ផ្តើមបើកការបាញ់ប្រហារមកលើកម្ពុជា ដោយបាញ់កាំភ្លើងធំ កាំភ្លើងគំាទ្រ ចូលតំបន់អូរស្មាច់។
  • ម៉ោង ៦:៣៥នាទី យោធាថៃ បានចាប់ផ្តើមបើកបាញ់ប្រហារ មកលើកម្ពុជាចូលប្រាសាទតាក្របី៕
To Top