យោធាថៃ បន្តបាញ់កម្ទេច លើប្រាសាទតាក្របីជាថ្មី បណ្តាលឱ្យខូចរូបរាង និងរចនាសម្ព័ន្ធ
ភ្នំពេញ ៖ បន្ទាប់ពីទទួលរង ការបាញ់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ពីសំណាក់យោធាថៃ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ប្រាសាទតាក្របី ជាទីសក្ការៈរបស់កម្ពុជា បន្តទទួលរងការបាញ់ កម្ទេចជាថ្មី បណ្តាលឱ្យរូបរាង និងរចនាសម្ព័ន្ធប្រាសាទ ត្រូវបានបំផ្លាញទាំងស្រុង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ទោះបីជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវ រួចហើយក៏ដោយ ៕




