ព័ត៌មានជាតិ

ក្រសួងអប់រំ ៖ ត្រឹមព្រឹកថ្ងៃទី១១ ធ្នូ សាលារៀនជាប់ព្រំដែនថៃ បានបិទទ្វារ ៩០៩សាលា ប៉ះពាល់គ្រូបង្រៀន ៧៦០១នាក់ និងសិស្ស ២១៦១០៧នាក់

ភ្នំពេញ ៖ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក ក្រសួងអបរំ យុវជន និងកីឡា បានឲ្យដឹងថា ត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ សាលានៅខេត្តចំនួន៦ ក្នុងក្រុង-ស្រុក ចំនួន២០ បានបិទទ្វារសរុប ៩០៩សាលា ប៉ះពាល់គ្រូបង្រៀន ៧៦០១នាក់ សិស្ស ២១៦១០៧នាក់ ។

បើតាម ក្រសួងការពារជាតិ ចាប់តាំងពីមុនការបើកការវាយប្រហារ មកលើកម្ពុជាយ៉ាងកំរោល និងខុសច្បាប់ កងទ័ពថៃ បានបំពានគ្រប់លក្ខខណ្ឌទាំងអស់ នៃកិច្ចព្រមព្រៀឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពី សន្តិភាពរវាងកម្ពុជា និងថៃ ហើយបើទោះបីជាមានការអំពាវនាវយ៉ាងទទូច ពីសំណាក់សហគមន៍អន្តរជាតិ ឱ្យប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងទាំងនេះ ថៃបានលែងទទួលស្គាល់ កិច្ចព្រមព្រៀងទាំងនេះ ដោយឯកតោភាគី ចំណែកឯកម្ពុជាវិញ នៅតែបន្តប្តេជ្ញាចិត្តម្តង ហើយម្តងទៀត អំពីការគោរពរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងទាំងនេះ ក៏ដូចជាកិច្ចព្រមព្រៀង ទ្វេភាគីដទៃទៀត។ នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ថាតើកម្ពុជា ឬថៃ ដែលជាប្រទេស ស្រឡាញ់សន្តិភាព និងចង់ដោះស្រាយជម្លោះ ដោយសន្តិវិធីពិតប្រាកដនោះ៕

To Top