មហោស្រពអូប៉េរ៉ា អន្តរជាតិភ្នំពេញ និងណាហ្គាវើលដ៍ រួមគ្នា ដើម្បីជំនួយមនុស្សធម៌
ភ្នំពេញ: ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៥ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ និងណាហ្គាវើលដ៍កំពុងសហការគ្នា ដើម្បីប្រែក្លាយល្ខោន អូប៉េរ៉ាលំដាប់ថ្នាក់ពិភពលោកមួយនេះ ឱ្យទៅជាកម្លាំងសាមគ្គីភាព ដ៏មានឥទ្ធិពលមួយ។
វណ្ណកម្មរឿង Don Giovanni របស់ Mozart ដែលនឹងបង្ហាញជូនអ្នកទស្សនានា ពេលខាងមុខឆាប់នេះៗ គឺជា «មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព» ដែលនឹងចូលរួមចំណែកជួយ ដោយផ្ទាល់ដល់សហគមន៍ជនភៀសសឹក ដែលបានរត់ភៀសខ្លួន ចេញពីផ្ទះសម្បែងដែលស្ថិត នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

ការចូលរួមជំនួយមនុស្សធម៌ ៖
ដើម្បីគាំទ្រការឆ្លើយតប ផ្នែក មនុស្សធម៌ជាបន្ទាន់ ផលិតកម្មនឹងបរិច្ចាគ ប្រាក់ចំណេញទាំងអស់ (បន្ទាប់ពីបានទូទាត់ថ្លៃ ផលិតហើយរួចរាល់) របស់ខ្លួន ដល់អង្គការ សប្បុរសធម៌ និងអង្គការនានា ដែលជួយដល់អ្នក ដែលកំពុងត្រូវការជំនួយ។
ក្រៅពីនេះ ផលិតកម្មបានសម្រេចដក ១០% លើតម្លៃសំបុត្រទាំងអស់ដែលលក់បាន ចាប់ពីវេលានេះតទៅ យកទៅបន្ថែមលើប្រាក់ចំណេញរបស់ខ្លួន ដើម្បីបង្កើនកញ្ចប់ថវិកាជំនួយ។
ការផ្តល់ជូនអ្នកមានបំណង ចង់ចូលរួមទស្សនា ៖
ដើម្បីលើកទឹកចិត្ត ឱ្យមានការចូលរួមយ៉ាង ទូលំទូលាយពីសាធារណជន អ្នករៀបចំកម្មវិធីបានប្រកាសបញ្ចុះតម្លៃ ១០% លើសំបុត្រដែលនៅសល់ទាំងអស់ ។ គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើង ដើម្បីធ្វើឱ្យកាន់តែមានភាព ងាយស្រួលសម្រាប់ក្រុមគ្រួសារ ក្រុមហ៊ុន និងអ្នកស្រឡាញ់វប្បធម៌ចូលរួមបានកាន់តែច្រើន រួបរួមគ្នាជុំវិញវប្បធម៌ មេត្តាធម៌ និងសកម្មភាពមនុស្សធម៌។

ព័ត៌មានអំពីកម្មវិធី ៖
ការសំដែង ៖ ល្ខោនអូប៉េរ៉ា Mozart’s Don Giovanni – មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព
• កាលបរិច្ឆេទ ៖ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ៦ និង ៣០ នាទីល្ងាច
ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ២ រសៀល។
• ទីតាំង ៖ សាលមហោស្រពណាបា នៃណាហ្គាវើលដ៍ ២ រាជធានីភ្នំពេញ
មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ សង្ឃឹមថា អ្នកទាំងអស់គ្នា ក្រុមហ៊ុន ស្ថានទូត អង្គការក្រៅរដ្ឋាភិបាល និងសមាគមវប្បធម៌នានានឹងចូលរួមតាមរយៈតន្ត្រី ដើម្បីជួយដល់អ្នកដែលកំពុងត្រូវការជំនួយ។
សម្រាប់សំបុត្រ និងព័ត៌មានបន្ថែម សូមចូលក្នុងគេហទំព័រ ៖ www.phnompenhopera.com



