ព័ត៌មានជាតិ

យោធាថៃ បាញ់គ្រាប់ចូលមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានឲ្យដឹងថា ក្រុមយោធាថៃ បានបាញ់កាំភ្លើងធុនធ្ងន់ ចូលភូមិអ្នកស្រុក និង នៅព្រឹកថ្ងៃទី១១ ខែធ្នូ នេះ យោធាថៃបាញ់ ចូលមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

លោករដ្ឋមន្រ្តីថា នេះបង្ហាញថា យោធាថៃ បានយកទីតាំងជនស៊ីវិលជាមុខសញ្ញា នៃការវាយប្រហាររបស់ខ្លួន ។ រហូតមកដល់ថ្ងៃទី៤ នៃការឈ្លានពាន របស់យោធាថៃ បានបង្កការស្លាប់ជនស៊ីវិល ចំនួន ១០ នាក់ និងរបួស ៦០ នាក់៕

To Top