ព័ត៌មានជាតិ

កម្ពុជា នឹងដាក់ញត្តិបន្ទាន់បន្ថែមទៀត លើករណីអំពើព្រៃផ្សៃ និងយង់ឃ្នងរបស់ថៃ ប្ដឹងទៅឧត្តមស្នងការ អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធដទៃទៀត

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នឹងដាក់ញត្តិបន្ទាន់បន្ថែមទៀត លើករណីអំពើព្រៃផ្សៃនិងយង់ឃ្នង របស់យោធាថៃ លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ថៃ និង លោក Worayos Luangsuwan មេបញ្ជាការ ភូមិភាគ ១ថៃ ប្តឹងទៅឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុង ហ្សឺណែវ និងភាគីពាក់ព័ន្ធដទៃទៀត ឱ្យបើកការស៊ើបអង្កេតដោយឯករាជ្យ ចាត់វិធានការ ជាបន្ទាន់និងម៉ឺងមាត់ ព្រមទាំង ទាមទារឱ្យមានការទទួលខុសត្រូវ ចំពោះមុខច្បាប់ ។

នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ស្ដីពី «ការវាយប្រហាររបស់យោធាថៃ មកលើប្រទេសកម្ពុជា ដោយមិនរើសគោលដៅ (អនុសញ្ញាទីក្រុងហ្សឺណែវ ៖ ការការពារជនស៊ីវិលពីការវាយប្រហារ) គឺជាឧក្រិដ្ឋកម្មសង្គ្រាម និងការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ» ។

គួររម្លឹកឡើងវិញថា យោធាថៃបានបើកការបាញ់ប្រហារ ជាច្រើនលើកច្រើនសាមកលើកងកម្លាំងរបស់ ប្រទេសកម្ពុជា ដោយប្រើអាវុធគ្រប់ធន់ រួមទាំងយន្តហោះចម្បាំង F-16 និងផ្សែងពុល ដែលជាការ រំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសកិច្ចព្រមព្រៀង បទឈប់បាញ់ និងសេចក្តីថ្លែងការរួម ស្តីពីកិច្ចព្រមព្រៀង សន្តិភាពរវាងកម្ពុជានិងថៃ ដែលទើបតែចុះហត្ថលេខា នៅទីក្រុងគូឡាឡាំពួ នៅចំពោះមុខ ប្រធាធិបតីសហរដ្ឋអាមេរិក Donald J. Trump និង នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Anwar Ibrahim៕

To Top