ព័ត៌មានជាតិ

ក្រសួងការពារជាតិកម្ពុជា ៖ ទាហានថៃ ប្រើប្រាស់យន្តហោះចម្បាំងF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែក ចំនួន ៧គ្រាប់ នៅភូមិសាស្រ្ត ឃុំថ្មដា

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៣ ធ្នូ ២០២៥ កងទាហានថៃ កំពុងប្រើប្រាស់ យន្តហោះចម្បាំងF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកចំនួន៧គ្រាប់ នៅភូមិសាស្រ្ត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គោលដៅដូចខាងក្រោម៖

-ម៉ោង០៥:៥០នាទី យោធាថៃ បានបាញ់កម្ទេចគោលដៅ អគារសណ្ឋាគារ នៅភូមិសាស្រ្តថ្មដា ចំនួន១គ្រាប់។

-ម៉ោង០៥:៥៥នាទី យោធាថៃ បាញ់កម្ទេចគោលដៅអគារ សណ្ឋាគារនៅភូមិសាស្រ្តថ្មដា ១គ្រាប់ទៀត។

-ម៉ោង០៦:០២នាទី យោធាថៃ បាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន ១គ្រាប់។

-ម៉ោង០៦:០៧នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។

-ម៉ោង០៦:១២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ (ស្ពានចាស់) ចំនួន ១គ្រាប់។

ក្រសួងការពារជាតិកម្ពុជា ក៏បានបញ្ជាក់ថា យន្តហោះយោធាថៃ នៅបន្តមិនទាន់បញ្ឈប់សកម្មភាព ទម្លាក់គ្រាប់បែកនៅឡើយទេ៕

To Top