យោធាថៃ បានចាប់ផ្តើមពង្រីកសមរភូមិ និងបើកការបាញ់ប្រហារ មកលើកម្ពុជា នៅយោធភូមិភាគទី៣
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានសង្ខេបស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃ បានចាប់ផ្តើមពង្រីក សមរភូមិ និងបើកការបាញ់ប្រហារ មកលើកម្ពុជានៅយោធភូមិភាគទី៣ គិតចាប់ពីវេលាម៉ោង ២:00នាទី រំលងអាធ្រាត្រ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៥
-ម៉ោង ២:00នាទីរំលងអាធ្រាត្រ កងទ័ពជើងទឹកថៃ បានបើកការបាញ់ផ្លោងពីនាវា ដោយប្រើប្រាស់ កាំភ្លើងធំចំនួន ២០គ្រាប់ចូលមកក្នុងភូមិសាស្រ្តខេត្តកោះកុង ។ ហើយគ្រាប់ធ្លាក់ នៅផ្លូវបំបែកមាត់ច្រក ចូលឆ្នេរកោះយ៉ចំនួន ២គ្រាប់ និងនៅឆ្នេរខាងត្បូងវត្តបាក់ខ្លងចំនួន ១គ្រាប់ និងក្រោយអាគារសណ្ឋាគារ ចំនួន ២គ្រាប់ ក្រៅពីនោះធ្លាក់នៅក្នុងទឹក។
-បន្ទាប់ពីម៉ោង ២:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ៨:០០នាទីព្រឹកនេះ ស្ថានការណ៍មាន សភាពស្ងប់ស្ងាត់៕
