ព័ត៌មានជាតិ

ថៃ ចាប់ផ្តើមបាញ់កាំភ្លើងធំ និងប្រើគ្រាប់បែកចង្កោម នៅភូមិសាស្រ្ត ប្រាសាទព្រះវិហារ

ភ្នំពេញ ៖ ក្រសួងការពារជាតិ បានបង្ហាញរបាយការណ៍ សង្ខេបស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃ បន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជា នៅយោធភូមិភាគទី៤ នាថៃ្ងទី១៣ ខែធ្នូ ឆ្នាំ២០២៥ គិតចាប់ពីម៉ោង ៥:០០នាទីព្រឹក រហូតមកដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងនោះចាប់ពីម៉ោង ៥:៤៥នាទី យោធាថៃបានចាប់ផ្តើមបាញ់កាំភ្លើងធំ និងប្រើប្រាស់គ្រាប់បែកចង្កោមចូលភូមិ សាស្ត្រប្រាសាទព្រះវិហារ ខណៈម៉ោង ៦:១០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំ ចូលភូមិសាស្ត្រប្រាសាទខ្នារ។

ចំពោះស្ថានការណ៍ នៅក្នុងភូមិសាស្រ្តផ្សេងទៀត មានសភាពស្ងប់ស្ងាត់៕

To Top