ព័ត៌មានជាតិ

ក្រសួងការពារជាតិ បង្ហាញរបាយការណ៍ កងកម្លាំងយោធាថៃ បាញ់ប្រហារមកលើកម្ពុជា តាំងពីថ្ងៃ១២-១៣ធ្នូ ព្រឹកនេះ

ភ្នំពេញ ៖ សង្ខេបស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃ បន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ នាថៃ្ងទី១៣ ខែធ្នូ ឆ្នាំ២០២៥ គិតចាប់ពីម៉ោង ១៩:០០ នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥

-ម៉ោង ១៧:១៤នាទី យោធាថៃ បានប្រើប្រាស់ដ្រូន ស៊ើបការណ៍ហោះក្តាប់ សភាពការណ៍ខាងក្រោយភូមិ សាស្រ្តព្រៃចាន់ ។

-ម៉ោង ១៧:៥៤នាទី យោធាថៃ បានប្រើប្រាស់ដ្រូន ទម្លាក់គ្រាប់ថៃហោះ ចូលមកភូមិសាស្រ្តភូមិព្រៃចាន់ និងប្រើប្រាស់ដ្រូន ស៊ើបការណ៍ហោះក្តាប់ សភាពការណ៍ខាងក្រោយ ភូមិសាស្រ្តភូមិជោគជ័យ។

-ម៉ោង ១៩:២១នាទី យោធាថៃបានប្រើប្រាស់ ដ្រូនហោះរំលោភចូល ដែនអាកាសកម្ពុជាហោះពីលើភូមិ សាស្ត្រសំពៅលូន។

-ម៉ោង ១៩:៥០នាទី យោធាថៃបានប្រើប្រាស់ដ្រូនហោះរំលោភចូលដែនអាកាសកម្ពុជាកាត់ពីលើភូមិ ទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

-ម៉ោង ២០:៥៥នាទី យោធាថៃ បានប្រើប្រាស់ដ្រូន ស៊ើបការណ៍ហោះក្តាប់ សភាពការណ៍ខាងក្រោយភូមិ សាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់។

-ម៉ោង ២២:២០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។

-ម៉ោង ២២:២១នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានរុលចូលមកភូមិសាស្រ្តភូមិព្រៃចាន់។

-ម៉ោង ២២:៥០នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់ចំនួន ៣គ្រាប់ និងបានប្រើ ប្រាស់កាំភ្លើងធំបាញ់ចូលក្នុងភូមិសាស្ត្រឃុំថ្មដា ចំនួន ២គ្រាប់។

-ម៉ោង ២២:៥២នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់ទម្លាក់ចំនួន ៣គ្រាប់នៅភូមិសាស្រ្តថ្មដា។

-ម៉ោង ២២:៥៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្រឃុំថ្មដា។

-ម៉ោង ២៣:៤១នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្រអូរភ្លុកដំរី។

នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥

-ចាប់ពីម៉ោង ១:៣៤នាទីរំលងអាធ្រាត្រ យោធាថៃបានបាញ់ផ្លោងចូលមកភូមិសាស្រ្តភូមិជោគជ័យ។

-ម៉ោង ១:៤៥នាទី យោធាថៃ បានបាញ់ផ្លោង ចូលភូមិសាស្រ្តភូមិព្រៃចាន់។

-ម៉ោង ២:៥៦នាទី យោធាថៃបានប្រើប្រាស់ កាំភ្លើងធំចំនួន ២គ្រាប់ នៅភូមិសាស្ត្រឃុំថ្មដា។

-ម៉ោង ៥:៥០នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអាគារសណ្ឋាគារនៅភូមិសាស្រ្តឃុំថ្មដា ចំនួន ១គ្រាប់។

-ម៉ោង ៥:៥៥នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអាគារសណ្ឋាគារនៅភូមិសាស្រ្តឃុំថ្មដា ចំនួន ១គ្រាប់ទៀត។

-ម៉ោង ៥:៥៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់បែកចំនួន ៧គ្រាប់ នៅភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

-ម៉ោង ៦:០២នាទី យោធាថៃ បានបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់។

-ម៉ោង ៦:០៧នាទី យោធាថៃ បានបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។

-ម៉ោង ៦:១២នាទី យោធាថៃ បានបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ (ស្ពានចាស់) ចំនួន ១គ្រាប់។

-ម៉ោង ៦:៣៥នាទី យោធាថៃ បានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។

-ម៉ោង ៧:០៦នាទី យោធាថៃ បានបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់។

-ម៉ោង ៨:00នាទី យោធាថៃ បានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់៕

To Top