ទ័ពកម្ពុជា កំពុងបន្តឈរជើងយ៉ាងរឹងមាំ តស៊ូប្រយុទ្ធស្វិតស្វាញ ជាមួយសត្រូវឈ្លានពានថៃ
ភ្នំពេញ ៖ ក្រសូងការពារជាតិប្រកាសថា វីរកងទ័ពកម្ពុជា បាននិងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ តតាំងជាមួយសត្រូវឈ្លានពានថៃដោយប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។

ក្រសួងប្រកាសទៀតថា កម្ពុជា នឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិត បំភ័យទោះក្នុងទម្រង់ណាមួយឡើយ។
ការលើកឡើងរបស់ក្រសួងការពារជាតិនេះ បន្ទាប់ពីមានការផ្សព្វផ្សាយរបស់ផេក Army Military Force Wassana Nanuam និងកងទ័ពទាន់ហេតុការណ៍របស់ភាគីថៃ បានផ្សាយខុសពីការពិតអំពីកងទ័ពកម្ពុជា ។ សម្រាប់ព័ត៌មាននេះ ក្រសួងការពារជាតិអះអាងថា គឺជាព័ត៌មានក្លែងក្លាយ បំភ្លៃកាពិត ។ ការផ្សព្វផ្សាយរបស់ផេក Army Military Force Wassana Nanuam កងទ័ពទាន់ហេតុការណ៍ និងRoyal Thai Army ជាសារព័ត៌មានគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត ៕


