២០គ្រាប់ ទ័ពថៃ បាញ់ផ្លោងពីលើនាវា ចូលស្រុកមណ្ឌលសីមា មានគ្រាប់ខ្លះធ្លាក់ ក្នុងទឹកសមុទ្រមុខឆ្នេរប៉ាក់ខ្នង
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងថា ស្ថានភាពនៅខេត្តកោះកុងកាលពីម៉ោងប្រមាណ២យប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានបាញ់ផ្លោងពីនាវាចំនួន២០គ្រាប់ ចូលក្នុងភូមិសាស្ត្រស្រុកមណ្ឌលសីមាខេត្តកោះកុង ។

បើតាមរដ្ឋមន្រ្តីក្នុងចំណោម២០គ្រាប់នេះ ធ្លាក់នៅកាស៊ីណូជាប់ច្រកទ្វារអន្តរជាតិចាំយាមចំនួន ២ គ្រាប់ និងធ្លាក់នៅក្នុងទឹកសមុទ្រមុខឆ្នេរប៉ាក់ខ្នង។
លោកស្រីអភិបាលខេត្ត បានបញ្ជាឲ្យក្រុមការងារ សម្របសម្រួល និងជម្លៀលប្រជាពលរដ្ឋ ទៅរកទីតាំងសុវត្ថិភាពហើយ។ បច្ចុប្បន្ននេះ មានសភាពស្ងប់ស្ងាត់៕




