កម្ពុជា ទាត់ចោលការចោទ ប្រកាន់របស់ភាគីថៃថា កម្ពុជាមានផែនការ ដាក់ពង្រាយមីន
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានទាត់ចោលនិងបដិសេធ ចំពោះចោទប្រកាន់កម្ពុជា ថា មានផែនការដាក់ផែនការដាក់ពង្រាយមីន តាមបន្ទាត់ព្រំដែន ។
ការទាត់ចោលនេះ បន្ទាប់ពីមានការផ្សព្វផ្សាយរបស់ផេក កងទ័ពភូមិភាគទី២ ដែលបានចោទប្រកាន់កម្ពុជា មានផែនការដាក់ផែនការ ដាក់ពង្រាយមីន ។

ចំពោះការចោទនេះ ក្រសួងការពារជាតិ អះអាងថា ជាព័ត៌មានក្លែងក្លាយ បំភ្លៃកាពិត ។ ការផ្សព្វផ្សាយរបស់ផេកកងទ័ពភូមិភាគទី២ ជាសារព័ត៌មានគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត និងជាព័តមានបំភ្លៃ ។
ក្រសួងការពារជាតិ បដិសេធ និងគូសបញ្ជាក់ការពិតថា ក្រសួងការពារជាតិកម្ពុជា ច្រានចោលនូវការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃ ។
ក្រសួងការពារជាតិគូសបញ្ជាក់ថា ប្រទេសកម្ពុជា គោរពអនុវត្តច្បាប់ អន្តរជាតិ និងមិនដែលដាក់មីនថ្មីនោះទេ។ លើសពីនេះ ប្រទេសកម្ពុជា មិនត្រឹមតែបានខិតខំប្រឹង ប្រែងបោសសម្អាតមីន ដែលនៅសេសសល់ពីសង្គ្រាម ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមយ៉ាងសកម្ម នៅក្នុងការងារដោះមីន នៅក្រោមឆ័ត្រ របស់អង្គការសហប្រជាជាតិផងដែរ។

កម្ពុជាបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌ នៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួល ខុសត្រូវខ្ពស់បំផុត ។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តនូវរាល់ កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ និង ច្បាស់លាស់បំផុត៕
