ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន បន្តផ្តល់យុទ្ធវិធីជាមួយសម្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាដល់បណ្តាមេទ័ព ដោយភាពមុតស្រួច និងមិននឿយហត់ ដើម្បីវាយចោរឈ្លានពានកម្ពុជា។
បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យ សម្តេចតេជោ ពីទីប្រចាំការ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥ បានស្នើឲ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសរួមសាមគ្គីគ្នា ជាធ្លុងមួយ និងបន្តជឿជាក់លើប្រមុខរាជរដ្ឋាភិបាល និងវីរៈកងទ័ពកម្ពុជានៅជួរមុខ៕
