ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ រៀបចំវេចខ្ចប់ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ សម្រាប់ផ្តល់ជូនពលរដ្ឋភៀសសឹក

ភ្នំពេញ ៖ ក្នុងស្មារតីជាតិខ្មែរតែមួយ! លោកស្រី កែ សួនសុភី ស សុខា ប្រធានកិត្តិយស ក្រុមការងារយែនឌ័រ និងជាប្រធានកិត្តិយស គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង នៃក្រសួងមហាផ្ទៃ បានរៀបចំវេចខ្ចប់គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ សម្រាប់ផ្តល់ជូនដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ជាជនភៀសសឹក ដែលបានភៀសខ្លួនពីតំបន់សង្គ្រាមឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដី នៃកម្ពុជា។

ការរៀបចំវេចខ្ចប់នេះ ប្រព្រឹត្តទៅនៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ៕

To Top