ព័ត៌មានជាតិ

សហគមន៍ខ្មែរនៅប្រទេសជប៉ុន ប្រកាសធ្វើបាតុកម្មទ្រង់ទ្រាយធំចំនួន ៦កន្លែង នៅថ្ងៃទី១៤ ធ្នូ ដើម្បីប្រឆាំងការឈ្លានពានរបស់កងទ័ពថៃ មកលើអធិបតេយ្យភាពកម្ពុជា

សហគមន៍ខ្មែរនៅប្រទេសជប៉ុន នឹងធ្វើមហាបាតុកម្មជួបជុំចំនួន៦ទីតាំងផ្សេងគ្នានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥​ ដើម្បីប្រឆាំងការឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជាដែលបាននិងកំពុងបង្កឱ្យពលរដ្ឋខ្មែរស្លូតត្រង់ ស្លាប់ រងរបួស និងភៀសសិករាប់សែននាក់។

ក្នុងអត្ថន័យប្រហាក់ប្រហែលគ្នា សហគមន៍ខ្មែរ បានលើកឡើងថា « សូមបងប្អូននៅជប៉ុនចូលរួមឱ្យបានច្រើន ដើម្បីបកស្បែកមុខអាចោរសៀម និងចូលរួមលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខដ៏អង់អាចក្លាហានរបស់យើង»។

តាមរយៈបណ្តាញសង្គមដែលត្រូវបានផ្សព្វផ្សាយព្រោងព្រាតដោយសហគមន៍ខ្មែរ ទីតាំងទី៦នោះរួមមាន៖ ទីតាំងទី១. សួន Memorial Peace (Hiroshima) ចាប់ពីម៉ោង 2:30-4:30pmរសៀលដែលភ្ជាប់ទីតាំង https://maps.app.goo.gl/gCEvxW2cesVVdQFi8,

ទីតាំងទី២. សួន Hibiya (Tokyo)ចាប់ពីម៉ោង 11:00am-1:00pmរសៀលដែលភ្ជាប់ទីតាំង https://maps.app.goo.gl/QijH4cAzmNAwPVAd7 ,

ទីតាំងទី៣. ស្ថានីយ៌ Shibuya (Tokyo) ចាប់ពីម៉ោង2:00-4:00pmរសៀល https://maps.app.goo.gl/sz4b8mFpheCWYWkE7


ទីតាំងទី៤. ស្ពាន Ebisu (Osaka)ចាប់ពីម៉ោង 2:00-4:00pm រសៀល
https://maps.app.goo.gl/yqwWiUzhiF17yotE6 ,

ទីតាំងទី៥. ស្ថានីយ៌ Nagoya (Aichi)ចាប់ពីម៉ោង 1:30-3:30pm រសៀល https://maps.app.goo.gl/pZvwhaJLWKQe5f9x5

ទីតាំងទី៦. ស្ថានីយ៌ Hashimoto (Fukuoka)ចាប់ពីម៉ោង 11:00am-1:00pmរសៀល
https://maps.app.goo.gl/L32auuGdXkCAcmzn7

ការជួបជុំសម្ដែងមតិ ដើម្បីថ្កោលទោសនេះ គឺបន្ទាប់ពីយោធាថៃ បានធ្វើការឈ្លានពានសារជាថ្មី មកលើដែនអធិបតេយ្យរបស់កម្ពុជា ចាប់ពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ដោយបានប្រើប្រាស់អាវុធគ្រប់ប្រភេទដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃសម្លាប់ជនស៊ីវិល និងបានបង្ខំឱ្យមានជនភៀសសិករាប់សែននាក់ និងបំផ្លាញប្រាសាទបូរាណរបស់ខ្មែរដែលជាការឈឺចាប់បំផុតសម្រាប់ពលរដ្ឋកម្ពុជាក្នុងសម័យទំនើបខណៈដែលកម្ពុជាស្គាល់សន្តិភាពជិត៣០ឆ្នាំ៕

To Top