លោក វី សំណាង ដឹកនាំប្រតិភូខេត្តតាកែវ នាំយកអំណោយសប្បុរសធម៌ របស់បងប្អូនប្រជាពលរដ្ឋ មកជូនដល់ វីរកងទ័ពសមរភូមិមុខ និងប្រជាជនភៀសសឹក
ខេត្តតាកែវ ៖ លោក វី សំណាង អភិបាល នៃគណ:អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី13 ខែធ្នូរ ឆ្នាំ2025 បានដឹកនាំប្រតិភូខេត្តតាកែវ បាននាំយកអំណោយសប្បុរសធម៌ របស់បងប្អូនប្រជាពលរដ្ឋ មកជូនដល់ វីរកងទ័ពសមរភូមិមុខ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយសារការឈ្លានពានពីសំណាក់ចោរសៀម ។

សម្ភារ:រួមមាន៖
- អង្ករ 19,7 តោន
- អំបុក 6,94 តោន
- មី 1,476 កេស
- ពងទាសាប 4,480 គ្រាប់
- ពងទាប្រៃ 387 គ្រាប់
- បន្លែ ផ្អក ប្រហុក ទឹកត្រី ទឹកសុីអុីវ ទឹកបរិសុទ្ធ បាយក្តាំង នំក្មេងៗ អាវរងា មុង ភួយ ក្រម៉ា បារី និងសម្ភារ:ប្រើប្រាស់ផ្សេងៗមួយចំនួនធំថែមទៀត ។

ឆ្លៀតក្នុងឱកាសនោះ លោក វី សំណាង បានថ្លែងអំណគុណដល់ម្ចាស់អំណោយដែលមានសទ្ធាជ្រះថ្លា និងគោរពជូនពរដល់ វីរកងទ័ពសមរភូមិមុខ និងជនភៀសសឹក សូមជួបតែសេចក្តីសុខសុវត្ថិភាព ឈ្នះអស់មាសត្រូវ និងសមប្រកបនូវពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ ៕




ដោយ : យុទ្ធា / ដើមអម្ពិល / ភ្នំពេញ| ប្រភព : រដ្ឋបាលខេត្តតាកែវ
