ព័ត៌មានជាតិ

ស្នងការភ្នំពេញ ៖ យប់មិញពុំមានដ្រូនហោះច្រើននៅភ្នំពេញទេ

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី១៣ ធ្នូ ពុំមានដ្រូនហោះច្រើននៅរាជធានីភ្នំពេញ ។ ការលើកឡើងរបស់លោកស្នងការនេះ បន្ទាប់ពីពលរដ្ឋរស់នៅភ្នំពេញ មានការភ្ញាក់ផ្អើលថាមានដ្រូនហោះច្រើន។ ប៉ុន្តែបើតាមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ តាមពិតមិនមែនជាដ្រូនទេ គឺ ជាផ្លូវចុះ របស់យន្តហោះបន្ទាបចុះទៅព្រលានទេ ។

ស្នងការរាជធានីភ្នំពេញបញ្ជាក់ថា ទាំងរូបស្នងការផ្ទាល់ និងកងកំលាំងទាំងអស់ ពិតជាតាមដានសភាពការណ៍ក្នុងរាជធានីភ្នំពេញជាប់ជាប្រចាំ៕

To Top