ក្រុមហ៊ុន ជីបម៉ុង បានឧបត្ថម្ភទឹកសុទ្ធកម្ពុជាចំនួន ៥០០កេស និងភេសជ្ជៈចំនួន ៣០០កេស ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពងស្ពឺ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានចាត់ឲ្យក្រុមការងារកងរាជអាវុធហត្ថ ទទួលនូវអំណោយពីសប្បុរសជន ដោយក្រុមហ៊ុន ជីបម៉ុង គ្រុប បានចាត់តំណាងយកទឹកសុទ្ធកម្ពុជាចំនួន ៥០០កេស និងភេសជ្ជៈចំនួន ៣០០កេស ប្រគល់ជូនដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍រួមជាក់ស្តែងក្នុងអង្គភាព។ជាពិសេសនិងនាំយកបន្តទៅចែកជូនដល់ក្រុមគ្រួសារវីរះកងទ័ពជួរមុខ ព្រមទាំងជនភៀសសឹក ដែលកំពុងតែត្រូវការជំនួយជាបន្ទាន់ ដោយសារតែការឈ្លានពានពីកងទ័ពសៀម នៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ កម្ពុជា-ថៃ។

ក្នុងឱកាសនោះដែរ ក្រុមការងារកងរាជអាវុធហត្ថ ជាតំណាងឲ្យលោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានពាំនាំនូវពាក្យថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅរបស់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ជូនចំពោះ អគ្គនាយក ក្រុមហ៊ុន ជីបម៉ុង គ្រុប និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ និងជូនពរជ័យសេរីមង្គលសូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




