លោក ម៉េង ស្រ៊ុន បអញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ចូលរួមក្នុងកម្មវិធីបុណ្យគម្រប់ខួប៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធវីរៈកងទ័ព លោក ជិន ជន ដែលបានពលីក្នុងបុព្វហេតុការពារបូរភាពទឹកដីកម្ពុជានៅសមភូមិមុខកម្ពុជា-ថៃ
កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញអមដំណើរលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និង លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមនិងប្រតិភូអម ចូលរួមក្នុងកម្មវិធីបុណ្យគម្រប់ខួប៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធវីរៈកងទ័ព ឧត្តមសេនីយ៍ឯក ជិន ជន ជាយោធិន នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងបុព្វហេតុការពារបូរភាពទឹកដីកម្ពុជា នៅសមភូមិមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅគេហដ្ឋាន ភូមិ កាកាប សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ឯក ជិន ជន ជាយោធិន នៃបញ្ជាការដ្ឋានអង្គរក្ស ជាវីរៈកងទ័ពដែលបានបាត់បង់ជីវិតក្នុងពេលបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ នេះគឺជាការលះបង់ដ៏ធំធេងរបស់គាត់ ដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិ និងដើម្បីបុព្វហេតុថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា។

ក្នុងពេលវេលាដ៏ក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានចូលរួមរំលែកទុក្ខ ព្រមទាំងសម្តែងនូវសេចក្តីសង្វេកយ៉ាងជ្រាលជ្រៅ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណ លោកឧត្តមសេនីយ៍ឯក ជិន ជន សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ៕




