ព័ត៌មានជាតិ

ភ្នាក់ងារ ដើមអម្ពិលប្រចាំខេត្តសៀមរាប នាំយកជំនួយទៅជូនជនភៀសសឹក នៅក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប

ខេត្តសៀមរាប៖ នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ លោកអ៊ុយ សុធុន ភ្នាក់ងារដើមអម្ពិល តំណាងអោយម្ចាស់ជំនួយលោកអគ្គនាយក ជាចាន់ ណារិទ្ធ ក្រុមហ៊ុនទ្វារជ័រជាសុខឈួន និងលោកម៉ូលីព្រមទាំងភរិយា បាននាំយកជំនួយទៅចែកជូនដល់ជនភៀសសឹក ចំនួន១១៩គ្រួសារ ដែលមកពីខេត្តបន្ទាយមានជ័យឧត្តរមានជ័យ និងព្រះវិហារ រួមមានដូចជា៖ ទឹក មី ត្រីខ ទឹកសេអុីវ ទឹកត្រី នឹងអង្គរ។

ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានដើម្បីកុំឲ្យមានការខ្វះខាតដល់ជនភៀសសឹក។ ជាពិសេសលោកចៅសង្កាត់ ឈួន យ៉ែប បានថ្លែងអំណរអរគុណដល់ម្ចាស់ជំនួយដែលបានចូលរួមផ្ដល់ជាជំនួយដល់ជនភៀសសឹក នៅក្នុងទឹកដីសង្កាត់ក្របីរៀលផងដែរ។

ជាចុងក្រោយ លោកអ៊ុយ សុធុន ភ្នាក់ងារដើមអម្ពិល ប្រចាំខេត្តសៀមរាបសូមថ្លែងអំណរអរគុណចំពោះម្ចាស់ជំនួយ ដែលបានផ្ដល់ជំនួយតាមរយៈរូបលោក សូមប្រសិទ្ធិពរជ័យជូនពរទទួលបាននូវសុខភាពល្អជោគជ័យសម្រេចគ្រប់ភារកិច្ចផងដែរ។

ដោយ៖ សៀមរាប/ដើមអម្ពិល

To Top