ក្រសួងការពារជាតិកម្ពុជា ច្រានចោលទាំងស្រុងចំពោះភាគីថៃ បានចោទប្រកាន់កម្ពុជាថា បានដាក់គោលដៅទៅលើតំបន់ប្រជាជនស៊ីវិល
ភ្នំពេញ ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុងរបស់ភាគីថៃ ដែលបានចោទប្រកាន់ភាគីកម្ពុជាថា បានដាក់គោលដៅទៅលើតំបន់ប្រជាជនស៊ីវិល។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើគោលដៅយោធាថៃ ដែលបានឈ្លានពានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាប៉ុណ្ណោះ៕


