ព័ត៌មានជាតិ

សម្តេចតេជោ ៖ «អ្វីដែលសូមឱ្យផ្អាក ធ្វើដំណើរ តាមព្រំដែន កម្ពុជា-ថៃ គឺធ្វើឡើងតែព្រំដែនគោកប៉ុណ្ណោះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលេីកឡេីងថា អ្វីដែលសូមឱ្យផ្អាកធ្វើដំណើរតាមច្រកព្រំដែនកម្ពុជា-ថៃ គឺធ្វើឡើងតែព្រំដែនគោកប៉ុណ្ណោះ ដែលជាចំណុចគ្រោះថ្នាក់ដល់ជីវិតប្រជាជន។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា «ម្សិលមិញខ្ញុំបានបង្ហោះសារមួយ ជូនយោបល់ចំពោះរាជរដ្ឋាភិបាល ចំពោះ
ករណីប្រជាជនកម្ពុជា និងប្រជាជនថៃ ធ្វើដំណើរឆ្លងកាត់តាមព្រំដែនគោក គួរត្រូវបានផ្អាក ដើម្បីធានាសុវត្ថិភាពទាំងប្រជាជនកម្ពុជានិងទាំងប្រជាជនថៃ។ អាចមានការភាន់ច្រឡំ ឬចង់បង្ករឿងពីភាគីម្ខាងទៀតដែលគិតថា យើងមិនអនុញ្ញាតឱ្យប្រជាជនថៃវិលត្រឡប់ទៅប្រទេសវិញ»។

សម្តេចតេជោ បញ្ជាក់ឱ្យបានច្បាស់ថា ការផ្អាក ការធ្វើដំណើរ គឺគួរធ្វើតែតាមផ្លូវគោកប៉ុណ្ណោះព្រោះការប្រយុទ្ធ និងការឈ្លានពានមានទូទាំងព្រំដែនគោក ទៅហើយបន្ថែម ដោយផ្នែកមួយនៃតំបន់សមុទ្រ។ សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស នៅតែអាចធ្វើដំណើរបានធម្មតាព្រោះ
គ្មានការប្រយុទ្ធនៅ ព្រលានយន្តហោះទេ។

សម្តេចតេជោ បន្ដថា អាស្រ័យហេតុនេះ សូមបងប្អូនប្រជាជនថៃ ដែលកំពុងរស់នៅកម្ពុជា អាចចាកចេញពីកម្ពុជាតាមផ្លូវអាកាស នៅភ្នំពេញ ឬនៅសៀមរាប។សម្រាប់ប្រជាជនថៃដែលកំពុងធ្វើការនៅជិតព្រំដែនវៀតណាមអាចចេញទៅតាមវៀតណាមហើយរកវិធីធ្វើដំណើរទៅកាន់ប្រទេសថៃវិញ។ ឯប្រជាជនកម្ពុជាប្រសិនចង់មកកម្ពុជា ក៏ត្រូវធ្វើដំណើរត្រឡប់មកកម្ពុជាវិញ តាមផ្លូវអាកាសនៅទីកន្លែងដែលមាន ជើងហោះហើរមកកម្ពុជា។

សម្តេចតេជោ សូមបញ្ជាក់សារជាថ្មីថា «យើងមិនបានហាមឃាត់ការធ្វើដំណើរ របស់ប្រជាជនកម្ពុជាឬប្រជាជនថៃនោះឡើយ ។ អ្វីដែលយើងសូមឱ្យផ្អាក គឺការធ្វើដំណើរតាមផ្លូវគោក ដែលជាចំណុចគ្រោះថ្នាក់ដ ល់ជីវិតប្រជាជន។
សូមពិនិត្យឡើងនូវសារ របស់ខ្ញុំម្សិលមិញ និងសូមកុំយកបំណងល្អរបស់ខ្ញុំដើម្បីការពារជីវិតមនុស្សទាំងជនជាតិខ្មែរ ទាំងជនជាតិថៃមកវាយប្រហារលើខ្ញុំបែបនេះ»៕

To Top