ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងអង្គការផ្លែននាំយកអំណោយចែកជូនជនភៀសសឹក និងគ្រួសារកងទ័ព នៅវត្តបទុមមោង ស្រុកស្រីស្នំ ខេត្តសៀមរាប

ខេត្តសៀមរាប ៖ នាថ្ងៃអាទិត្យ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដោយទទួលបានការចាត់តាំងពីលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងលោក យី គឹមថាន នាយកអង្គការផ្លែនស្តីទីប្រចាំប្រទេសកម្ពុជា លោក ឌុច គឹមដម នាយករងរដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុក រដ្ឋបាលឃុំព្រមទាំងក្រុមការងារទាំងអស់ បាននាំយកអំណោយចែកជូនជនភៀសសឹក និងគ្រួសារកងទ័ពភៀសសិក នៅវត្តបទុមមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ចំនួន ៤២៥គ្រួសារ ដោយក្នុងនោះរួមមាន (១). សម្ភារៈក្នុង កញ្ចប់ Kit (២). ធុងចម្រុះទឹក រូបទន្សាយ (៣). ធុងដាក់ទឹកចំណុះ ២០ លីត្រ (៤). កំសៀវទឹក (៥). បោយដងទឹក (៦). កែវទឹកជ័រ (៧). កែវទឹកដែក (៨). កន្ទេល ចំនួន ២ (៩). មុង ចំនួន២ (១០). កន្សែងជូតខ្លួន (១១). កន្សែងជូតដៃ (១២). សារុង និង (១៣). កន្ត្រៃកាត់ក្រចក។

លើសពីនេះ ក្រុមការងារបានចុះមើលទីតាំងដែលត្រូវសាងសង់បង្គន់បន្ថែមដោយសារជនភៀសសិតមានចំនួនកើនឡើងផងដែរ៕

To Top