យោធាថៃបន្តប្រើកាំភ្លើងធំ គ្រាប់បែកចង្កោម ដ្រូន ទម្លាក់គ្រាប់បែកយ៉ាងខ្លាំង នៅភូមិសាស្រ្តប្រាសាទតាមាន់ តាក្របី និងប្រាសាទខ្នារ
ភ្នំពេញ ៖ លោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា បានថ្លែងថា យោធាថៃបានបន្តបាញ់ផ្លោង ចូលតំបន់អានសេះ និងបានបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងធំ គ្រាប់បែកចង្កោម ដ្រូនទម្លាក់គ្រាប់បែកយ៉ាងខ្លាំង នៅភូមិសាស្រ្តប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ នៅព្រឹកថ្ងៃទី១៥ ធ្នូនេះ ៕
