នាវាទេសចរណ៍ខ្នាតយក្ស WESTERDAM នាំភ្ញៀវចម្រុះជាតិ សាសន៍ជិត ២ពាន់នាក់ចូលទស្សនាកម្ពុជា
ភ្នំពេញ ៖ នាវាទេសចរណ៍ចំនួន១ គ្រឿង ឈ្មោះ WESTERDAM សញ្ជាតិ Holland បានចូលចតដល់កំពង់ ផែស្វយ័តក្រុង ព្រះសីហនុ នាំភ្ញៀវទេសចរណ៍ចំនួនចំរុះជាតិសាសន៍ចំនួន ១៨៧៧ នាក់ ស្រី ៩៩៩ នាក់, មាន ៤៣ សញ្ជាតិ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។

នាវានេះ មាននាវិកចំនួន៨០០នាក់ ស្រី ១៥៧ នាក់ ។ នាវានឹងចាកចេញបន្តទៅប្រទេស ម៉ាឡេស៊ី នៅម៉ោង២០យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ៕

