ព័ត៌មានជាតិ

ម៉ោងជាង១០ព្រឹកនេះ យោធាថៃ ប្រើ F-16 ទម្លាក់១គ្រាប់ នៅចំណុចស្ពានអូរជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ

ភ្នំពេញ ៖ ក្រសួងការពារជាតិបានប្រកាសថា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានបន្តធ្វើសកម្មភាព វាយប្រហារមកលើកម្ពុជា ។

ក្នុងនោះម៉ោង១០:៨នាទី យោធាថៃ បានប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រស្ពានអូរជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប និងម៉ោង១០:១១នាទី យោធាថៃ បានប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រស្ពានអូជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប ៕

To Top