យោធាថៃ ប្រើដ្រូនបាញ់ផ្សែងពុល យ៉ាងច្រើននៅតំបន់ថ្មដា
ភ្នំពេញ ៖ ក្រសួងការពារជាតិបានឲ្យដឹងថា នៅម៉ោង១២:៥៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនលើបណ្ដាទីតាំងភូមិសាស្រ្តឃុំថ្មដា ខេត្តពោធិ៍សាត់ ។
គួរបញ្ជាក់ថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ពជួរមុខរបស់កម្ពុជាបាននិងកំពុងបន្ត ឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
