ក្រសួងការពារជាតិ ៖ យោធាថៃ បន្តបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅទិសយោធភូមិភាគទី៤ ខណៈវីរកងទ័ព និងវីរនគរបាលកម្ពុជា កំពុងឈរជើងយ៉ាងរឹងមាំ
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានសង្ខេបស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃ បន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅទិសយោធភូមិភាគទី៤ គិតចាប់ពីម៉ោង ១០:១១នាទីព្រឹក រហូតដល់ម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥
- ចាប់ពីម៉ោង ១០:២០នាទី រហូតដល់ម៉ោងនេះ យោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់ គ្រាប់បែក, កាំភ្លើងធំបាញ់ផ្លោង និងរថក្រោះបាញ់បំបុក ចំពោះទីតាំងភូមិសាស្ត្រថ្មដូន ប្រាសាទតាមាន់ និងជប់គគីរ យោធាថៃក៏នៅតែបន្តបាញ់ផ្លោងផងដែរ។
ចំពោះស្ថានការណ៍ នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ។
សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាល កម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំង ជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា ៕
