ព័ត៌មានជាតិ

ចិន សង្ឃឹមថា កម្ពុជានិងថៃ បញ្ឈប់ការប្រយុទ្ធគ្នា និងរក្សាបទឈប់បាញ់ កាន់តែឆាប់

ភ្នំពេញ៖ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានអោយដឹងថា ប្រទេសចិន សង្ឃឹមថា កម្ពុជា និងថៃ នឹងអនុវត្តការអត់ធ្មត់អតិបរមា ចាត់វិធានការទាំងអស់ដែលជួយឱ្យបញ្ឈប់ការប្រយុទ្ធគ្នា និងបន្ធូរបន្ថយស្ថានការណ៍ឱ្យបានឆាប់បំផុត។

ចិននឹងបន្ត ស្របតាមឆន្ទៈរបស់ភាគីទាំងពីរ ខិតខំអស់ពីសមត្ថភាព ដើម្បីជំរុញការចរចាដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនា តាមវិធីរបស់ខ្លួន ដើម្បីនាំមកនូវបទឈប់បាញ់ និងស្តារសន្តិភាពរវាងប្រទេសទាំងពីរ ។

To Top