ជនបំផ្លាញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព នឹងចុះនរក៣២ជាន់
ភ្នំពេញ ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព នឹងទទួលរងការចុះនរក ៣២ជាន់រហូតដល់ពេលអស់ព្រះចន្ទ និងព្រះអាទិត្យ។
ក្នុងព្រឹត្តិការណ៍រាត្រីចងចាំលើកទី៦ និងការប្រមូលមូលនិធិវប្បធម៌ គាំទ្រដល់វីរកងទ័ព និងជនភៀសសឹកដោយសារការឈ្លានពានរបស់យោធាថៃ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានមានប្រសាសន៍ថា ចំពោះជនបំផ្លាញសម្បត្តិបេតិកភណ្ឌរបស់ខ្មែរ នឹងទទួលរងការចុះនរក ៣២ជាន់រហូតដល់ពេលអស់ព្រះចន្ទ និងព្រះអាទិត្យ។ លោកស្រីសង្ឃឹមថា”បណ្ដាសារទាំងនោះនឹងធ្លាក់ទៅលើជនណាដែលបានបាញ់បំផ្លាញនូវប្រាសាទដែលជាបេតិកភណ្ឌរបស់ជាតិយើង”។

សូមបញ្ជាក់ថា ក្នុងជម្លោះព្រំដែនកម្ពុជានិងថៃជាលើកទីកាលពីថ្ងៃ៧ ធ្នូ យោធាថៃបានទំលាក់គ្រាប់បែកកម្ទេចប្រាសាទជាច្រើនរបស់ខ្មែរ រួមមានប្រាសាទព្រះវិហារ តាក្របីជាដើម ៕
