ព័ត៌មានជាតិ

ចិន ៖ ភារកិច្ចបន្ទាន់បំផុត គឺបញ្ឈប់ការបាញ់ ប្រហារគ្នារវាង កម្ពុជា-ថៃ និងការពារជនស៊ីវិល

ភ្នំពេញ ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា ភារកិច្ចបន្ទាន់បំផុត គឺការបញ្ឈប់ការបាញ់ប្រហារគ្នារវាង កម្ពុជា-ថៃ និងការពារជនស៊ីវិល ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក វ៉ាង វិនពីន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា «ភារកិច្ចបន្ទាន់បំផុត គឺការបញ្ឈប់ការបាញ់ ប្រហារនិងការពារជនស៊ីវិល ។ សង្ឃឹមថា ភាគីទាំងពីរចាប់ផ្តើម សកម្មភាព ដោយឈរលើផលប្រយោជន៍ នៃការរក្សាសន្តិភាពស្ថិរភាព តាមបណ្តោយព្រំដែន និងការពារផលប្រយោជន៍ របស់ប្រជាជនទាំងពីរ រក្សាភាពអត់ធ្មត់ ឱ្យបានខ្ពស់បំផុត និងចាត់វិធានការទាំងអស់ ដែលអំណោយផល ដល់ការសម្រេចបាននូវបទឈប់បាញ់ សម្រេចឱ្យបាននូវស្ថានការណ៍ បន្ធូរបន្ថយឱ្យបានឆាប់»។

លោក ទូត បន្ដថា ភាគីចិនកំពុងខិតខំបន្តប្រឹងប្រែងដាស់តឿន និងជំរុញចរចារ ជំរុញឱ្យមានការឈប់បាញ់ និងការស្តារសន្តិភាពឡើងវិញរវាងកម្ពុជានិងថៃ តាមរបៀបរបស់ខ្លួន។

សូមរំលឹកថា លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបទេសចិន នៅថ្ងៃទី១៥ ធ្នូ បានប្រកាសថា មហាអំណាចចិន ប្រកាសប្តេជ្ញាជំរុញឲ្យមានបទឈប់បាញ់រវាង កម្ពុជានិងថៃ ហើយចូលតុចរចាដើម្បីសន្តិភាព ហើយសង្ឃឹមថា កម្ពុជា និងថៃ នឹងអនុវត្តការអត់ធ្មត់ជាអតិបរមា ៕

To Top