ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ថៃកំពុងធ្វើសង្គ្រាម ២ទន្ទឹមគ្នា ដើម្បីឈ្លានពានកម្ពុជា

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ថៃកំពុងធ្វើសង្គ្រាមពីរ ក្នុងពេលតែមួយ គឺសង្គ្រាមប្រដាប់អាវុធ និងសង្គ្រាមចិត្តសាស្ត្រ ក្នុងការឈ្លានពានកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាព ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃ បានបើកការ​វាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» នាព្រឹកថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ប៉ែន បូណា បានថ្លែងឲ្យដឹងថា តែទោះជាបែបនេះ ក្តីប្រជាពលរដ្ឋខ្មែរ មិនបានធ្លាក់ចូលក្នុងអន្ទាក់ នៃសង្គ្រាមចិត្តសាស្ត្ររបស់ថៃឡើយ។

លោក អ្នកនាំពាក្យ បានគូសបញ្ជាក់ថា« ក្នុងសង្គ្រាមចិត្តសាស្ត្រនេះ សត្រូវឈ្លានពានរបស់យើង គឺប្រើប្រាស់វិធីសាស្ត្រច្រើនយ៉ាង។ ក្នុងនោះ ថៃបានប្រើប្រាស់បណ្តាញសង្គម ដោយបានបង្កើតគណនី ក្លែងក្លាយច្រើនណាស់ ដាក់ឈ្មោះខ្មែរ សរសេរអក្សរខ្មែរ តែគោលដៅបម្រើផល ប្រយោជន៍ប្រទេសឈ្លានពាន»។

លើសពីនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏បានបានអំពាវនាវ ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងធ្លាក់ក្នុងអន្ទាក់សត្រូវ៕

To Top