ព័ត៌មានជាតិ

ក្រសួងអប់រំ ៖ ត្រឹមថ្ងៃទី១៦ ធ្នូ សិស្សភៀសសឹក បានចុះឈ្មោះចូលរៀនចំនួន ៦៣៨៨នាក់ នៅតាមសាលារៀន ក្នុងរាជធានី ខេត្ត

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ មានសិស្ស ជាជនភៀសសឹក បានចុះឈ្មោះចូលរៀន បណ្តោះអាសន្នចំនួន ៦៣៨៨នាក់ នៅគ្រឹះស្ថានសិក្សា ១១៦៣ សាលារៀន ក្នុងរាជធានីខេត្តចំនួន២០ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ។

សូមរំលឹកថា ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹង ទៅគ្រប់គ្រឹះស្ថានសិក្សា ទាំងអស់ ចូលរួមសហការ បង្កលក្ខណៈងាយស្រួល ដល់អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ដើម្បីឱ្យ ពួកគេមានឱកាសបានចូលរៀន ជាបណ្តោះអាសន្ន និងអំពាវនាវដល់ សប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមជួយឧបត្ថម្ភគាំទ្រដល់ក្រុមសិស្សានុសិស្ស តាមលទ្ធភាពដែលអាចធ្វើទៅបានដូចជា សម្ភារៈសិក្សា ប៊ិច សៀវភៅ និងរបស់ចាំបាច់ជាច្រើនផ្សេងទៀត៕

To Top