ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បន្តនាំយកស្បៀងអាហារ និងសម្ភារៈចាំបាច់ ប្រគល់ជូនវីរៈកងទ័ពសមរភូមិជួរមុខ និងពលរដ្ឋជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពខេត្តឧត្ដរមានជ័យ

ឧត្តមានជ័យ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តនាំយកអំណោយ ជាស្បៀងអាហារ សម្ភារៈចាំបាច់មួយចំនួនធំ ដែលជាអំណោយសប្បុរសធម៌ ពីសប្បុរសជនបានផ្ដល់ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទៅប្រគល់ជូនវីរៈកងទ័ពសមរភូមិជួរមុខ និងប្រជាពលរដ្ឋជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពក្នុងខេត្តឧត្ដរមានជ័យ។

ការនាំយកអំណោយប្រគល់ដល់វីរៈកងទ័ព និងពលរដ្ឋភៀសសឹកខាងលើនេះ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលរង ជាតំណាងលោក ឃួង ស្រេង អភិបាលរាជនីភ្នំពេញ បានប្រគល់ជូនគណៈបញ្ជាការឯកភាពស្រុកអន្លង់វែង ដើម្បីបែងចែកបន្តជូនទៅវីរៈកងទ័ព នៅសមរភូមិជួរមុខ និងប្រជាពលរដ្ឋជនភៀសសឹក កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅជំរុំជនភៀសសឹក ក្នុងស្រុកអន្លុងវែងខេត្តឧត្តមានជ័យ ។

ក្នុងឱកាសនេះ លោក ងួន ទ្ធីរិទ្ធ បានថ្លែងអំណរគុណដ៏ជ្រាលលជ្រៅ ជូនចំពោះ លោក ឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់​ ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ប្រពលរដ្ឋនិងវីរៈកងទ័ព និងអរគុណដល់បងប្អូនប្រជាពរដ្ឋ សប្បុរសជននៅរាជធានីភ្នំពេញទាំងអស់ ដែលបានចូលរួមបរិច្ចាគធនធាន តាមលទ្ធផលភាពមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ។ ជាក់ស្តែងថ្ងៃនេះជំនួយមនុស្សធម៌របស់បងប្អូន ត្រូវបានលោករងរាជធានីភ្នំពេញ និងក្រុមការងារ បានដឹកជញ្ជួនមកប្រគល់ឱ្យមានអាហារក្រៀមចម្រុះមុខ អង្ករ មី ត្រីខ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ។ល។

ជាមួយគ្នានេះ លោក ឯក ឃុនឌឿន បាននាំមកនូវការសាកសួរសុខទុក ពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងសូមគោរពអរគុណ និងដឹងគុណចំពោះបងប្អូនវីរកងទ័ពជួរមុខ ដែលកំពុងជាប់ដៃប្រយុទ្ធតតាំង​ ជាមួយសត្រូវសៀមឈ្លានពានទឹកដីកម្ពុជា កន្លងមកនេះ បង្កឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ ខូចខាត់យ៉ាងធ្ងន់ធ្ងូរ នូវហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិបតិកភណ្ឌមនុស្សជាតិ ប្រាសាទបុរាណ វត្ត សាលារៀន មន្ទីរពេទ្យ អគារ ផ្ទះ ស្ពាន ថ្នល់ជាច្រើនរបស់កម្ពុជា៕

ដោយ៖​ ដារាត់| ដើមអម្ពិល

To Top