ព័ត៌មានជាតិ

រដ្ឋមន្ត្រី ហួត ហាក់៖ សមរភូមិក្រោយ តែងតែនៅជាប់ជានិច្ចជាមួយប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា សមរភូមិក្រោយ តែងតែនៅជាប់ជានិច្ច ជាមួយប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ។

ការលើកឡើងរបស់ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ធ្វើឡើង ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខម្តាយក្មេក និងភរិយារបស់លោក សួន តៃហេង នាយទាហានជួរមុខ កងពលលេខ៧ ឈរជើងនៅភ្នំខ្មោច ព្រមទាំងក្រុមគ្រួសារយុទ្ធជនផ្សេងៗទៀត ដែលបានភៀសសឹក និងកំពុងសម្រាកពិនិត្យស្ថានភាព ជំងឺនៅមន្ទីរពេទ្យបង្អែក ស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ លោករដ្ឋមន្ត្រី បាននាំយកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់ មិនចេះរីងស្ងួតរបស់កងទ័ព និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម ព្រមទាំងលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក, អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចំការលើ ដែលតែងតែបានគិតគូរជានិច្ច​ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមនេះ៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top