ព័ត៌មានជាតិ

លោកស្រី ហ៊ុន សុីណាត នាំអំណោយមកប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ ដើម្បីជួយឧបត្ថម្ភគាំទ្រដល់វីរកងកម្លាំងជួរមុខ

ខេត្តពោធិ៍សាត់÷លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកលោកស្រី អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារី កម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បានអញ្ជើញអមដំណើរលោកស្រី ហ៊ុន ស៊ីណា ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកថវិកា គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់យ៉ាងច្រើនជាការរួមចំណែកឧបត្ថម្ភ គាំទ្រដល់កងទ័ពនៃអង្គភាពតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ សម្រាប់យកទៅចែកជូនបន្តនៅសមរភូមិមុខដែលបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដី នាព្រឹកថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២៥នេះ៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់| ដោយ÷ធឿន/ដើមអម្ពិល

To Top