ជនភៀសសឹកកើនឡើងជាង១៣ម៉ឺនគ្រួសារ ស្មើនឹងជាង៤៤ម៉ឺននាក់
ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងថា បើយោងតាមរបាយការណ៍គិតត្រឹមម៉ោង ១២៖៣០ រសៀលថ្ងៃទី១៧ ខែធ្នូនេះ ជនភៀសសឹកពីការឈ្លានពានរបស់យោធាថៃមានចំនួន ១៣៤ ៦៦៨ គ្រួសារស្មើនឹង ៤៤៧ ៥០៩ នាក់ មកស្នាក់នៅក្នុងជំនុំភៀសសឹកចំនួន ៨ ខេត្ត៕

