នាយឧត្តមសេនីយ៍ ស ថេត ផ្ដល់ម៉ូតូ១០គ្រឿង ដល់ស្នងការខេត្តពោធិ៍សាត់ ដើម្បីដឹកស្បៀងទៅជួរមុខ
ភ្នំពេញ ៖ ដោយមើលឃើញពីស្ថានភាពជាក់ស្ដែង និងភាពចាំបាច់ ក្នុងការប្រើប្រាស់ធ្វើជា មធ្យោបាយដឹកជញ្ជូន នៅថ្ងៃទីទី១៧ ខែធ្នូ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភម៉ូតូចំនួន ១០គ្រឿង ដល់ស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ដើម្បីងាយស្រួលក្នុងការចល័ត ដឹកស្បៀងអាហារទៅជួរមុខ ។

ឆ្លើយតបបញ្ហាចំពោះមុខនេះ នាយឧត្តមសេនីយ៍ ស ថេត ក្នុងនាមជាថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន នគរបាលជាតិ គឺបានគិតគូធ្វើការបែងចែកស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកាជាបន្ដបន្ទាប់ ដល់កម្លាំងនគរបាល ដែលកំពុងប្រកៀកស្នាគ្នាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីវាយបណ្ដេញខ្មាំងឈ្លានពាន ដែលបន្ដមហិច្ឆតាចង់ដណ្ដើមកាន់កាប់ ដែនអធិបតេយ្យកម្ពុជា ៕




