ព័ត៌មានជាតិ

រដ្ឋបាលខេត្តតាកែវ ៖ បេះដូងមហាសាមគ្គីគ្រួសារខ្មែរ បានទទួលជំនួយឧបត្ថម្ភពី អ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តតាកែវ ដើម្បីចូលរួមគាំទ្រដល់ វីរកងទ័ពសមរភូមិមុខ និងជនភៀសសឹក

ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវ បេះដូងមហាសាមគ្គីគ្រួសារខ្មែរ នៅថ្ងៃទី១៦ ខែធ្នូរ ឆ្នា២០២៥ បានទទួលជំនួយឧបត្ថម្ភ ពីលោក លោកជំទាវ ជាអ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តតាកែវ ដើម្បីចូលរួមគាំទ្រដល់ វីរកងទ័ពសមរភូមិមុខ ជនភៀសសឹក និងមណ្ឌលភៀសសឹក ។

អ្នកតំណាងរាស្រ្តចូលរួមឧបត្ថម រួមមាន ៖
១ – លោកជំទាវ និន សាវុធ ២លានរៀល
២ – លោកបណ្ឌិត ម៉ុក ម៉ារ៉េត ២លានរៀល
៣ – លោកបណ្ឌិត ស៊ូ ភិរិន្ទ ២លានរៀល
៤ – លោក អុិត សុខ ២លានរៀល
៥ – លោកជំទាវ នូ សុវណ្ណនី ២លានរៀល។

រដ្ឋបាលខេត្ត បេះដូងមហាសាមគ្គីគ្រួសារខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ដែលបានចូលរួមឧបត្ថម្ភ ជាថវិការ តាមរយះរដ្ឋបាលខេត្ត ដើម្បីចូលរួមគាំទ្រដល់ វីរកងទ័ពសមរភូមិមុខ ជនភៀសសឹក និងមណ្ឌលភៀសសឹក ។ ទឹកចិត្តដ៏សប្បុរស ល្អប្រពៃនេះ ពិតជាបង្ហាញពីភាពរួបរួមសាមគ្គីជាកម្លាំង ដើម្បីបុព្វហេតុស្នេហាជាតិ និងការពារបូរណភាពទឹកដីនៃមាតុភូមិយើង៕

ប្រភពរូបភាព : រដ្ឋបាលខេត្តតាកែវ| ដោយ : យុទ្ធា / ដើមអម្ពិល / ភ្នំពេញ

To Top