រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំ ស្តីពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលខូចខាតអំឡុង ពេលសង្រ្គាមកម្ពុជា-ថៃ
ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលខូចខាតក្នុងអំឡុង ពេលសង្រ្គាមកម្ពុជា-ថៃ ដោយមានការចូលរួម ថ្នាក់ដឹកនាំក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូន តាមបណ្តាខេត្ត អង្គភាពពាក់ព័ន្ធ និងមន្រ្តីបច្ចេកទេស។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យពិភាក្សាលើការខូចខាត ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផលប៉ះពាល់ និងយន្តការដោះស្រាយបន្ទាន់ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ៕


