លោក សុខ លូ អញ្ជើញទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន១០០០គ្រួសារ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
បាត់ដំបង ៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយ លោកបណ្ឌិត ហួ ឈុនគ្រី អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា ដែលជាការចូលរួម ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ។

អំណោយដែលក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ចំនួន ១០គីឡូក្រាម, សាច់ក្រក ចំនួន ១កញ្ចប់, ឆៃប៉ូវ ចំនួន ១កញ្ចប់, ត្រីងៀត ចំនួន ២កន្ទុយ, មីសួរកំប៉ុងឆុង ចំនួន ១យួរ (៦កំប៉ុង), សៀង ចំនួន ២ដប, ពងទា ចំនួន ៦គ្រាប់, ត្រីខកំប៉ុង ចំនួន ២កំប៉ុង, ទឹកក្រូច ភេសជ្ជៈប៉ូវកម្លាំង ចំនួន ៦កំប៉ុង និងទឹកសុទ្ធ ចំនួន ១កេស។

ក្នុងឱកាសនោះ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងសូមថ្លែងអំណរគុណចំពោះក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ដែលបានចំណាយពេលវេលា និងនាំយកអំណោយមកប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង សម្រាប់ចាត់ចែងតាមតម្រូវការចាំបាច់របស់ខេត្តក្នុងគ្រាដ៏លំបាកនេះ។






អត្ថបទ ៖ សុខ វិច្ឆ័យ / បាត់ដំបង / ដើមអម្ពិល | រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង
