ព័ត៌មានជាតិ

ក្រសួងអប់រំ ៖ គិតត្រឹមព្រឹកថ្ងៃទី១៨ ធ្នូ សិស្សភៀសខ្លួន បានចូលរៀនបណ្ដោះអាសន្នចំនួន ៩៤០៧នាក់

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ សិស្សភៀសខ្លួន បានចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សាចំនួន១៦០២ ក្នុងរាជធានី-ខេត្ត២២ សិស្សសរុបចំនួន ៩៤០៧នាក់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងអប់រំ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ សាលារៀនជាប់បន្ទាត់ព្រំដែន ៧ខេត្ត ត្រូវបានបិទទ្វារសរុប ១០៩១សាលា ប៉ះពាល់គ្រូបង្រៀន ១១៩២២នាក់ សិស្ស ២៥៤៤៨០នាក់៕

To Top